ភាសា

កម្ចីអាជីវកម្ម

ផលិតផលកម្ចីហិរញ្ញវត្ថុដោះស្រាយបញ្ហាសង្វាក់ផ្គត់ផ្គង់ (SCF) ជួយឲ្យលោកអ្នកចាកផុតពីអន្ទាក់សាច់ប្រាក់ដែលជាប់ក្នុងដំណើរការសង្វាក់ផ្គត់ផ្គង់ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខូរីជ ផ្តល់ជូននូវកម្ចីហិរញ្ញវត្ថុដោះស្រាយបញ្ហាសង្វាក់ផ្គត់ផ្គង់ដល់លទ្ធកម្មរបស់អតិថិជន។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ លោកអ្នកនឹងទទួលបាន៖

  • ការបង្កើនដើមទុនធ្វើការ និងសាច់ប្រាក់មានស្ថិរភាព
  • ការទូទាត់ដំបូងរហូតដល់ ១00% នៃតម្រូវការទូទាត់ដែលបានអនុម័ត
  • ទទួលបានថ្លៃបង់រហ័សដែលមានភាពប្រកួតប្រជែង
  • មិនត្រូវការការធានាបន្ថែមទេ
  • មិនមានការរឹបអូសទ្រព្យសម្បត្តិ
តើកញ្ចប់កម្ចីនេះមានដំណើរការយ៉ាងដូចម្ដេច

តាមរយៈកម្មវិធីផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនផ្គត់ផ្គង់ គ្រឹះស្ថាន ខូរីជ នឹងផ្តល់ការទូទាត់ឆាប់រហ័សដល់អ្នកដោយផ្អែកលើវិក្កយបត្រដែលបានបញ្ជាក់ពីសំណាក់អ្នកបញ្ជាទិញរបស់អ្នក។ នេះគឺជាដំណើរការ៖

  • ងនាមជាអ្នកផ្គត់ផ្គង់ អ្នកបញ្ជូនទំនិញ និងវិក្កយបត្រទៅអ្នកបញ្ជាទិញរបស់អ្នក
  • អ្នកបញ្ជាទិញរបស់អ្នកផ្ញើបញ្ជីវិក្កយបត្រមកគ្រឹះស្ថានយើង
  • យើងជួយអ្នកបង់ប្រាក់ឲ្យបានឆាប់ភ្លាមៗ
  • យើងប្រមូលការទូទាត់ប្រាក់ពីអ្នកបញ្ជាទិញរបស់អ្នកនៅថ្ងៃកំណត់បង់ប្រាក់ក្នុងវិក្កយបត្រ។
តម្រូវការឯកសារ

ឯកសារផ្លូវការ៖

  • ច្បាប់ចម្លងប៉ាតង់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ប្រសិនបើមាន)
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មថ្មីបំផុត (BRC) (ប្រសិនបើមាន)
  • អាជ្ញាប័ណ្ណ និងលក្ខខន្តិកៈ (ប្រសិនបើមាន)
  • វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (VAT) (ប្រសិនបើមាន)
  • កិច្ចព្រមព្រៀងភាគទុនិក (ប្រសិនបើមាន)
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនម្ចាស់ក្រុមហ៊ុន

ភស្តុតាងអាជីវកម្ម និងប្រាក់ចំណូល៖

  • កិច្ចព្រមព្រៀង/កិច្ចសន្យាគាំទ្រប្រាក់ចំណូលអាជីវកម្ម (ប្រសិនបើមាន)
  • ការបញ្ជាក់លើបំណុលណាមួយពីធនាគារផ្សេងទៀត (ប្រសិនបើមាន)
  • របាយការណ៍ធនាគាររយៈពេល ៦ ខែ (ប្រសិនបើមាន)
  • របាយការណ៍វាយតម្លៃវត្ថុបញ្ចាំ (ប្រសិនបើមាន)
  • ឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

តម្រូវការផ្សេងទៀត៖

  • ឯកសារអចលនទ្រព្យ (ប្លង់ទន់ ឬប្លង់រឹង)
  • ប្រាក់បញ្ញើជាសាច់ប្រាក់ (គណនីសន្សំ/គណនីចរន្ត/គណនីប្រាក់បញ្ញើរយៈពេលនៅក្នុងធនាគារ)
របៀបស្នើសុំកម្ចី

ទៅកាន់សាខា និងជួបអ្នកជំនាញរបស់យើងដែលនឹងស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការនេះ ឬទាក់ទងមកយើងតាមរយៈលេខ៖ +855 023238030 | service@corich-kh.com

ផលិតផល និងសេវាកម្ម

កម្ចីអាជីវកម្ម
Chat
Corich